FLASH NEWS
FLASH NEWS
Wednesday, February 08, 2023

ឆ្លូវ ថោះ មមី និងវក ខែក្រោយទៅរាសីកាក់កបខ្លាំងរឿងលុយ អាចបើករបរ​រកស៊ីបានរលូន

បើទោះបីជាឆ្នាំនេះ អាចថាពិបាករឿងលុយកាក់បន្តិច មានវិវាទនិងការឈ្លោះទាស់ទែងខ្លះៗ ប៉ុន្តែមិនមែនមានន័យថា ឆ្នាំទាំង ៤ នេះ ទេវតា ឈប់ ស្រលាញ់ ឯ ណា។

មនុស្ស ប្រុស ស្រី ដែល មាន កំណើត ក្នុង ឆ្នាំ ដូច ខាងក្រោម នៅ តែ អាច មាន សំណាង រឿង លុយកាក់ និង មាន ទ្រព្យ ហូរ ចូល មក ដូចគ្នា។ យ៉ាងណាមិញ ចាប់ ពី ខែ ក្រោយ ទៅ ឆ្លូវ ថោះ មមី និង វក ចាប់ផ្ដើម មាន រាសី ឡើង ស្រឺត ៗ វិញ ហើយ។ ជា ពិសេស ទាក់ទង នឹង ការ បើកហាង ថ្មី ចាប់ ដៃគូ ជំនួញ ដាក់ ទុន ក្នុង រឿង រកស៊ី ផ្សេងៗ។

១ ឆ្នាំឆ្លូវក្នុងឆ្នាំនេះអាច ថា ជា ឆ្នាំ មួយ ល្អ ប្រសើរ ក្នុង ការ ចាប់ផ្ដើម រកស៊ី ប៉ុន្តែយ៉ាងណាមិញ មនុស្សឆ្នាំឆ្លូវ ក៏ត្រូវ មានការ ព្យាយាម និងក្លាហាន ទើបឆាប់ទទួលបានជោគជ័យ។ ទន្ទឹមនោះ អ្នក កំពុង មាន គេ ចូលចិត្ត ច្រើន ពីមនុស្សក្នុង សហគមន៍ បើបើករកស៊ី គេក៏ស្គាល់ និង មាន ជំនួយ បន្ថែម ទៀត ពី ក្រុម មនុស្ស ក្បែរខ្លួន។

២ ឆ្នាំ ថោះមនុស្ស ឆ្នាំ នេះ បើ ព្យាយាម ដាក់ចិត្តដាក់កាយ អាចថាហត់បន្តិច គ្មាន ពេល សម្រាក ទាល់ តែ សោះ។ ប៉ុន្តែ ទន្ទឹម នោះ ភាព ហត់នឿយ របស់ អ្នក នឹង បាន ផល សម្រេច ក្នុង ឆ្នាំ នេះ ឬ ក្នុង ខែ ទៅ មុខ បើ សិន អ្នក បាន ដាក់ ចិត្ត នឹង ការ រកស៊ី បាន ល្អ។ កុំ ប្រហែស ហើយ ត្រូវ ប្រុងប្រយ័ត្ន ជា ពិសេស អ្នកណា មិន ច្បាស់ ជាមួយ យើង អាច ថា មក មាន បំណង អាក្រក់ ឬ បោក លុយ ក៏ មាន។

៣ ឆ្នាំ មមី
ចាប់ ពី ខែ ក្រោយ ទៅ អ្នក នឹង មាន លាភ ចូល ពេញ ខ្លួន ចំណែក ការ រកស៊ី ចូល ហ៊ុន នឹង ទទួល បាន លាភ សំណាង។ ប៉ុន្តែ ត្រូវ ចាប់ មួយ ដឹង មួយ កុំ ចាប់ នេះ តិច នោះ តិច អាច បណ្ដាល ឲ្យ របូត អស់ គ្មាន សល់ សូម្បី តែ មួយ។

៤ ឆ្នាំវកអាច ថា ឆ្នាំ នេះ ជា ឆ្នាំ ពិបាក សម្រាប់ មនុស្ស ឆ្នាំ វក ប៉ុន្តែ គេ ក៏ អាច មាន ឱកាស ទទួល បាន លាភ សំណាង និង ការ រកស៊ី ដើរ ទៅ មុខ បាន ជោគជ័យ ដែរ។ ក្នុងពេលនេះ អ្នក អាច បណ្ដាក់ទុន រកស៊ីជាមួយ មនុស្សចង់ចាប់ដៃគូ នោះភាពជោគជ័យនឹងលេចចេញមកមិនខាន។ នេះ ជា ពេល វេលា មួយ ដែល មនុស្ស ឆ្នាំវក បាន ទន្ទឹង រង់ចាំ ជាយូរ។ ដូច្នេះ ចូរ ឈោង ឆាប់ ឱកាស មាស ប្រាក់ នេះ ហើយ កុំ ខ្ជិល ច្រអូស ដាក់ មុខ នោះ លទ្ធផល នឹង ឃើញ ឯង នា ខែ ខាង មុខ នេះ៕