FLASH NEWS
FLASH NEWS
Sunday, November 27, 2022

ង៉ូវហេងខ្ពស់ណាស់! ម្ចាស់ឆ្នាំទាំង៣នេះលែងព្រួយរឿងលុយចាយ និងទទួលបានលាភសំណាង

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ដែល​កើត​ឆ្នាំ​ទាំង​៣​នេះ មាន​ជូត ថោះ និង​រកា មាន​រាសី​ខ្ពស់​ល្អ​ណាស់ លោក​អ្នក​នឹង​មាន​អំណាច​ដ៏​លើសលប់​ដោយសារ​ព្រេងសំណាង ហើយ​មាន​គេ​ជូន​វត្ថុ​មាន​តម្លៃ​មិន​ធ្លាប់​មាន ជាមួយ​នេះ​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មានការ​ស្ញប់ស្ញែង​ពី​ជន​ទូទៅ ។

ឆ្នាំជូត ៖ រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សំដី​វោហារសាស្ត្រ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច ហើយ​បើ​មាន​បេសកកម្ម​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទីណា​នោះ ទោះ​ជិត​ក្តី​ឆ្ងាយ​ក្តី​ក៏​នឹង​បាន​ជោគជ័យ​ជាទី​គាប់ចិត្ត ។ បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​មានការ​រីករាយ​រកគ្នា ។

ឆ្នាំថោះ ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​ត្រូវ​បាន​អ្នកធំ​ជឿ​ទុកចិត្ត និង​ផ្តល់​ការ​សរសើរ ឬ​តម្លើង​ឋានៈ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ខ្សត់​ទ្រព្យ ឬ​អ្នក​ចូល​ចិត្ត​ប្រើ​អំណាច​រំលោភ​បំពាន​ខ្លះ​ដែរ​តែ​មិនជា​បញ្ហា​អ្វី​នោះ​ទេ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​ចំណេញ​បាន​មក​សម​ស្រប​ទៅ​នឹង​ដើមទុន​ដែល​បាន​ដាក់​ចេញ ។ ឯ​បញ្ហា​ស្នេហា គូស្នេហ៍​ស្រុះស្រួល​និង​ចេះ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំរកា ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មាន​អំណាច​ដ៏​លើសលប់​ដោយសារ​ព្រេងសំណាង ហើយ​មាន​គេ​ជូន​វត្ថុ​មាន​តម្លៃ​មិន​ធ្លាប់​មាន ជាមួយ​នេះ​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មានការ​ស្ញប់ស្ញែង​ពី​ជន​ទូទៅ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបី​ចេញ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា ជិត​ឬ​ឆ្ងាយ​ឡើយ​រមែង​បាន​សមប្រកប​ទាំងអស់ ។ រីឯ​បញ្ហា​ស្នេហា គឺ​មាន​តែ​មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា ៕