FLASH NEWS
FLASH NEWS
Saturday, May 21, 2022

អស្ចារ្យ! ជោគវាសនា​ឆ្នាំឆ្លូវ រោង មមែ កុរ​ស្ថិត​នៅ​លើ​ភ្នំ​មាស

យោង​តាម​ក្បួនតម្រា​គ្រូ​ហុងស៊ុយ​ហុងកុង​បាន​ទស្សន៍​ទាយ​ថា មនុស្ស​កើត​ឆ្នាំ​ទាំង​៤​នេះ​មាន​គោ នាគ ពពែ និង​ជ្រូក​ជា​សត្វ​តំណាង​ជោគជតា ស្ថិត​ក្នុង​ធាតុមាស និង​ពង្ស​ជា​ស្តេច​ចក្រ ។ ពួក​គេ​ជា​មនុស្ស​មានចិត្ត​ល្អ និង​និយម​ការងារ​មាន​ប្រយោជន៍ ដូច្នេះ​ពួក​គេ​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ក្នុង​ចំណោម​មនុស្ស​ទាំងឡាយ និង​មានជោគ​វាសនា​ស្ថិត​នៅ​លើ​កំពូលភ្នំ​មាស និរាស​ចាក​ការ​លំបាក​ទាំងឡាយ ។

ពួក​គេ​មាន​ភាព​សប្បាយ​រីករាយ ពូកែ​ខាង​ទំនាក់ទំនង និង​មានការ​យល់​ដឹង​ទូលំទូលាយ ។ ជា​មនុស្ស​ដែល​ប្រកាន់​ភាព​យុត្តិធម៌ និង​ស្មោះត្រង់​ជា​ខ្សែជីវិត ។

អ្នក​កើត​ឆ្នាំ​ទាំង​បួន​នេះ​និយម​តុបតែង​ឆើតឆាយ និង​ជា​រឿយ​ៗ​ស្លៀក​សម្លៀក​បំពាក់​ទាន់សម័យ បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​នៅ​គ្រប់​ទិដ្ឋភាព ។ ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នក​កើត​ឆ្នាំ​ទាំង​បួន​មាន​មនសិការ​ផ្ទាល់ខ្លួន ហើយ​មិន​ងាយ​ទទួលយក​ការ​រិះគន់​ពី​អ្នក​ដទៃ​ឡើយ ។ ពួក​គេ​ខ្លះ​មាន​អណ្តាត​រហ័ស ហើយ​តែងតែ​និយាយ​នូវ​អ្វី​ដែល​ពួក​គេ​មិន​ខ្វល់​នឹង​អ្នក​ណា​អាច​រង​ការ​ឈឺចាប់ ។ មិន​ថា​គេ​មាន​លុយ​ច្រើន​យ៉ាងណា គេ​តែង​ធ្វើការ​ជា​និច្ច មិន​គិត​ពី​ការ​លំបាកលំបិន ទោះ​រស់នៅ​លើ​គំនរ​ប្រាក់​ក្តី​ ។

ចំពោះ​រឿង​ស្នេហា​វិញ ពួក​គេ​មានចិត្ត​ច្រណែន​ខ្លះ ហើយ​ច្រើន​ដូរ​គូជីវិត​ជា​រឿយ​ៗ ។ ប្រ​សិន​គេ​អាច​ជួប​មនុស្ស​ឆ្នាំមមី ម្សាញ់ វក ខាល គេ​អាច​នឹង​នៅ​បាន​យូរយារ ។ ចំណុចខ្សោយ​គឺ​ពួក​គេ​តែងតែ​មានការ​រាយមាយ​សម្រាប់​ជីវិត​ស្នេហា និង​ការ​ឆ្លើយ​តប​រហ័ស​ពេក​បានជា​ភាគច្រើន​បរាជ័យ​សូ​ម្បី​តែ​រៀប​ការ​រួច​ហើយ​ក៏​ដោយ ។

បើ​ចង់បាន​អាពាហ៍ពិពាហ៍​ប្រកបដោយ​សុភមង្គល និង​វែង​ឆ្ងាយ​ដល់​ចាស់​រៀងខ្លួន មិន​គួរ​រៀប​ការ​ជាមួយ​ឆ្នាំច រកា ជូត ថោះ​នោះ​ទេ ។

ផ្អែក​តាម​ធាតុ​ទាំង​ប្រាំ​របស់​ចិន​តាំងពី​បុរាណកាល អ្នកមាន​ជតារាសី​ម្ចាស់​ឆ្នាំ​ទាំង​៤​នេះ បើសិន​ជ្រើសរើស​លេខ ២៦៨ នឹង​អាច​ជួយ​ផ្ដល់​សំណាង​ជាទី​បំផុត ។ ក្រៅពី​នេះ​មនុស្ស​ឆ្នាំ​ទាំ​ប​៤​នេះ​គួរ​ប្រើ​ពណ៌​ផ្កាឈូក លឿង ស្វាយ និង​ទឹកក្រូច​ទុក​ប្រើ​ជា​ពណ៌​នាំ​សំណាង​ដល់​ឆាកជីវិត ព្រមទាំង​អាជីព​នានា។

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *