FLASH NEWS
FLASH NEWS
Saturday, May 21, 2022

ប្រាកដណាស់!រកា រោង ម្សាញ់ មមែ​ និង កុរ ពន្លឺផ្លេកៗព័ណ៌មាសចាំងលើឆ្នាំអ្នកបញ្ជាក់ថាអ្នកនឹងមានសំណាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមការទស្សន៍ទាយ ក្នុង៤ថ្ងៃខាងមុខនេះ ពិតជាអស្ចារ្យណាស់ ព្រោះថាមានឆ្នាំ ដែលមាន រាសីឡើងខ្ពស់ត្រដែត ដល់ទៅ ៥ ក្នុងនោះ មានឆ្នាំ រោង ម្សាញ់ មមែ រកា ​និង កុរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមការទស្សន៍ទាយ ក្នុង៤ថ្ងៃខាងមុខនេះ ពិតជាអស្ចារ្យណាស់ ព្រោះថាមានឆ្នាំ ដែលមាន រាសីឡើងខ្ពស់ត្រដែត ដល់ទៅ ៥ ក្នុងនោះ មានឆ្នាំ រោង ម្សាញ់ មមែ រកា ​និង កុរ ។

ខាងក្រោមនេះ គឺជាការទស្សន៍ទាយ របស់ឆ្នាំទាំង ៥ ដែលមានរាសីឡើងខ្ពស់ត្រដែត

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​!​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​ការចាត់ចែង​កិច្ច​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជា​និច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​។

ឆ្នាំម្សាញ់ ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួប​តែ​ក្តី​សោមនស្ស​ច្រើន​។​លោកអ្នក​សម្រុក​ការងារ​បាន​ហើយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ហុច​មកវិញ​គួរ​ជាទី​កក់ក្តៅ​ផង​។​ចំណែក​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ ។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ​ឬ​បណ្តាក់​ទុន​រកស៊ី​អ្វី​មួយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា​ហើយ​ពិសេស​អាច​មាន​ដំណឹង​ល្អ​ថែមទៀត​។​ក្រៅពី​នេះ​បើ​មានការ​ប្រកបការងារ​តែង​ត្រូវ​ចៅហ្វាយនាយ​ឬ​អ្នកគ្រប់គ្រង​ពេញចិត្ត​ដែល​ផ្តល់​ផលប្រយោជន៍​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​រើ​ទី​កន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​កន្លែង​លក់ដូរ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ផងដែរ​។​ បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *