ខណៈឆ្នាំចិនកាន់តែកៀកជិតចូលមកដល់ យោងតាមជំនឿនៃហោរាសាស្ត្រទាក់ទងនឹងរាសីនៃខែឆ្នាំមួយៗ អាចឡើងចុះផ្សេងៗគ្នា គឺជារឿងធម្មតា។
យ៉ាងណាក៏ដោយ ក្នុងនោះមានឆ្នាំ ២ គឺ ជូតនិងកុរ នឹងទទួលបានលាភសំណាងផ្នែកហិរញ្ញវត្ថុ ហើយរាសីឡើងខ្ពស់ត្រដែតមានគេឯងចូលចិត្តរាប់អានច្រើនៗ។
ឆ្នាំជូត
អាចនិយាយបានថា ជូត ជាឆ្នាំនាំសំណាង នាឱកាសបុណ្យចូលឆ្នាំចិន និងក្រោយចូលឆ្នាំរួច ។ យ៉ាងណាមិញ ក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះ ទ្រព្យសម្បត្តិនឹងហូរចូលមកក្នុងផ្ទះ សំណាងកាន់តែច្រើន អាចហូរចូរមករកមនុស្សឆ្នាំជូតនាឆ្នាំនេះ។ ត្រូវចេះក្ដោបឱកាសល្អៗនេះទុក ដើម្បីនាំសំណាងល្អ និងហុងស៊ុយចូលមកក្នុងជីវិត តទៅថ្ងៃខាងមុខ ។
ឆ្នាំកុរ
ទោះបីជាឆ្នាំនេះ នឹងក្លាយជាឆ្នាំមួយពិបាកបន្តិច សម្រាប់មនស្សឆ្នាំកុរក៏ពិតមែន ។ ប៉ុន្តែបើនិយាយពីហិរញ្ញវត្ថុវិញ ចាត់ទុកថា នៅតែហូរចូលមកឥតដាច់ដដែល។ អាចថាឆ្នាំកុរ នឹងមានជំងឺដំកាត់តិចតួច តែក៏ឆាប់ជា ដោយសារតែរាសីឆ្នាំកុរក្នុងពេលចូលឆ្នាំចិន និងក្រោយ កាន់តែឡើងស្រឺតៗជាលំដាប់មកវិញ។
កុរ ចូរខិតខំធ្វើការព្យាយាម ដើម្បីឆាប់ទទួលបានផលចំណេញនាពេលខាងមុខ ដោយសារតែពេលនេះជាឱកាសមាសប្រាក់ សម្រាប់អ្នកហើយ។