ទូរទស្សន៍ NHK បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រលកយក្សស៊ូណាមិបានទៅដល់កោះ Amami នៃប្រទេសជប៉ុនហើយជាមួយនឹងរលកកម្ពស់ប្រហែល ១,២ម៉ែត្រ។
មិនទាន់មានរបាយការណ៍ភ្លាមៗណាមួយអំពីការខូចខាតនោះទេ។ យោងតាមទីភ្នាក់ងារឧតុនិយមរបស់ជប៉ុនបានឱ្យដឹងថា រលកកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ ត្រូវបានគេរំពឹងថានឹងបោកបក់មកលើកោះនានា។
យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូបានឱ្យដឹងថា រលកយក្សស៊ូណាមិត្រូវបានបង្កឡើងដោយការផ្ទុះនៅក្រោមទឹកដ៏ធំមួយនៃភ្នំភ្លើង
Hunga-Tonga-Hunga-Ha’apai ក្នុងទីក្រុងតុងហ្គា (ប៉ាស៊ីហ្វិកខាងត្បូង) កាលពីថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។ អាជ្ញាធរជប៉ុនបានជម្រុញប្រជាជនឱ្យចាកចេញពីតំបន់ច្រាំងសមុទ្រជាបន្ទាន់៕
ប្រភពអត្ថបទ សប្បាយ