FLASH NEWS
FLASH NEWS
Saturday, May 21, 2022

តស៊ូណាស់!គ្មានលុយរៀនគួរ គ្មានសម្ភារទំនើប នេះហើយជាកន្លែងរៀនសូត្រប្រចាំថ្ងៃ របស់ប្អូនប្រុសនិទ្ទេស A មួយរូបនៅកំពង់ឆ្នាំង

ក្នុងយុគសម័យកាន់តែទំនើបប្អូនៗខ្លះទម្រើសខ្លួន ទារឪពុកម្ដាយឱ្យផ្គត់ផ្គង់គ្រប់សព្វ ដើម្បីខ្លួនឡូយឆាយ បង្អួតអ្នកដទៃ គ្មានរបស់ល្អ មិនទៅសាលា គ្មានលុយចាយពេញហោប៉ៅមិនទៅរៀន

ប៉ុន្តែប្អូនៗសាកក្រឡេកមកមើលយុវជនវ័យស្របាលយើង មកពីគ្រួសារដែលមានស្ថានភាពលំបាក ប៉ុន្តែហេតុអ្វីទើបគេក្រាញននាល ពុះពាររៀនសូត្រដោយគ្មានលក្ខខណ្ឌអ្វីនោះ។

មកមើលយុវជនម្នាក់ ទោះបីជាមិនមែនជាកូនអ្នកធូធារ ដែលមានអ្វីៗគ្រប់យ៉ាងដូចគេ ប៉ុន្តែពេលនេះ រូបគេបានសម្រេចជោគជ័យដ៏ធំមួយ គឺទទួលបាននិទ្ទេស A ប្រចាំស្រុករបស់ខ្លួន ជាជំនាន់ទីមួយតែម្ដង។

យុវជន រឿន សំបូ មានស្រុកកំណើតនៅស្រុកទឹកផូស ខេត្តកំពង់ឆ្នាំង ចេញពីគ្រួសារដែលមានជីវភាពខ្សត់ខ្សោយ បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A។

បើយោងតាមគណីហ្វេសបុករបស់លោកនាយកវិទ្យាល័យព្រះបាទសុរាម្រឹត ដែលជាទីកន្លែងសិក្សារបស់យុវជនឆ្នើមរូបនេះ បានបង្ហាញឱ្យឃើញពីទិដ្ឋភាពកន្លែងរៀនសូត្ររបស់ប្អូន គឺមិនសរសើរមិនបាន ត្រឹមរៀននៅលើគ្រែរនាបឫស្សី នៅក្រោមរោងជញ្ជាំងស្លឹកត្នោត ប្រក់ស័ង្ខសី មានត្រឹមសៀវភៅ និងបិក ។

ការតាំងចិត្ត និងសមត្ថភាពពីកំណើត នាំឱ្យ សំបូ អាចប្រកួតប្រជែងនឹងសិស្សដទៃដែលមានជីវភាពល្អប្រសើរជាងខ្លួន រហូតទទួលបាននូវភាពជោគជ័យយ៉ាងត្រចៈត្រចង់។

គួរឱ្យដឹងថា បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់,

ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់,

ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់ ៕

ប្រភពអត្ថបទ សប្បាយ

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *