FLASH NEWS
FLASH NEWS
Saturday, May 21, 2022

គួរឱ្យព្រួយបារម្ភ!មុនតេស្តឃើញឆ្លង អូមីក្រុង អ្នកជំងឺបានធ្វើដំណើរទៅរាជធានី-ខេត្តទាំង ៤នេះ ពេលទៅកំដរអ្នកជំងឺនៅពេទ្យស្រាប់តែរកឃើញឆ្លងតែម្ដង

ជារឿងដ៏គួរឱ្យព្រួយបារម្ភបំផុត ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសរកឃើញករណីវិជ្ជមានវីរុសបម្លែងថ្មី «អូមីក្រុង» ទៅលើបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំម្នាក់ កាលពីថ្ងៃទី ៨ មករា ឆ្នាំ ២០២២ នេះ ។

អ្វីដែលកាន់តែធ្វើឱ្យមានក្ដីបារម្ភខ្លាំងនោះ គឺមុនតេស្តរកឃើញវិជ្ជមានអូមីក្រុងនេះ បុរសខាងលើ បានធ្វើដំណើរទៅកាន់ច្រើនខេត្ត និងមានអ្នកពាក់ព័ន្ធជាច្រើននាក់ ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ឱ្យដឹងថា តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង ទៅលេងទីតាំងមួយចំនួននៅតានីទូកមាសខេត្តកំពតដោយបានធ្វើ

ដំណើរជាមួយបងប្អូនជីដូនមួយមកពី ប្រទេសអូស្ត្រាលីមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញ មានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុង។

ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសរូបនេះ បានទៅកំដរអ្នកជំងឺដែលជាបងប្អូន ជីដូនមួយនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ

ដែលមន្ទីរពេទ្យនោះបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្ន បុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ ៕

ប្រភពអត្ថបទ សប្បាយ

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *