FLASH NEWS
FLASH NEWS
Sunday, November 27, 2022

សង្វេគណាស់ ! លោក នាង ប្រាក់សុគន្ធ អតីតបេក្ខជនកម្មវិធី Cambodian Idol បានទទួលមរណភាពហើយ

ដំណឹងដ៏គួរអោយរន្ធត់មួយត្រូវបានគេចែកចាយពេញបណ្តាញសង្គម Facebook គឺតារាចម្រៀង នាង ប្រាក់សុគន្ធ ដែលត្រូវជាបងប្រុសបង្កើតរបស់តារាចម្រៀង នាង ប្រាក់គន្ធា អតីតបេក្ខជនក្នុងកម្មវិធី Cambodian Idol បានទទួលមរណភាពហើយ។

បើតាមការបង្ហោះរបស់លោក ប៉ែន ចំរ៉ុង បានអោយដឹងនៅលើ Facebook ប្អូនប្រុស នាង ប្រាក់សុគន្ធ ពិតជាបានទទួលមរណភាពមែន ហើយកញ្ញា នាង ប្រាក់គន្ធា ក៏បានលើកឡើងនៅលើ Facebook ដូចគ្នាថា “ខ្ញុំនាំបងទៅផ្ទះយេីងវិញណាBrak Sokun Realបងជិតបានជួបពុកម៉ែហេីយ”។

នៅក្នុងនោះដែរបើតាមការអោយដឹងពីប្រភពព័ត៌មាន គឺលោក នាង ប្រាក់សុគន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បណ្តាលអោយបាត់បង់ជីវិត ប៉ុន្តែយើងមិនទាន់ទទួលបានព័ត៌មានលំអិតនៅឡើយទេ។ ក្រុមការងារនឹងធ្វើការផ្សាយជូនព័ត៌មានបន្តទៀត ប្រសិនបើមានដំណឹងបន្ថែម៕