FLASH NEWS
FLASH NEWS
Saturday, May 21, 2022

ក្តៅៗរកឃើញ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ​​ពេញលេញ​ រៀបនឹង​​ញាស់​ដូច​បក្សីកាលពី ៦៦ លានឆ្នាំមុន​

ក្រុងវ៉ាស៊ីនតោន៖ អ្នកវិទ្យាសាស្ត្រ​កាលពី​ថ្ងៃ​អង្គារ​បានប្រកាស​ពី​ការរកឃើញ​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ ដែ​ល​ត្រូវបាន​ថែរក្សា​យ៉ាង​ល្អឥតខ្ចោះ​ក្នុង​សម្បក​ស៊ុត​ មានអាយុ​កាល​​យ៉ាងហោចណាស់ ៦៦ លាន​ឆ្នាំមុន ដែល​ជា​សត្វ​​កំពុង​រៀប​ញាស់​ពី​ពង​ដូចទៅនឹង​មាន់​ញាស់ពីស៊ុត​ដែរ។

ហ្វូ​ស៊ី​ល​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​ទីក្រុងគ័ងចូវ​ ភាគខាងត្បូង​ប្រទេស​ចិនហើយ​វា​ស្ថិត​ក្នុង​អម្បូរ​​របស់​សត្វ​ដាយ​ណូ​ស័​រ theropod គ្មាន​ធ្មេញឬ oviraptorosaur ដែល​អ្នកស្រាវជ្រាវ​បានដាក់​ឈ្មោះថាអំប៊ី្រយ៉ុង​ក្នុងស៊ុត​នោះថា​ប៊េប៊ីយីងលាំង (Baby Yingliang)។

អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យប៊ឺមីងហាមលោក ហ្វីអន វៃស៊ុម ម៉ា ដែលជា​សហ​អ្នកនិពន្ធ​អត្ថបទ​នៅក្នុង​ទស្សនា​វ​ដ្តី iScienceបាន​ប្រាប់ AFP ថា៖ «វា​គឺជា​អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ​ដ៏​ល្អ​បំផុត​មួយ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ»។

លោក​ ម៉ា និង​សហការី​បាន​រកឃើញ​ក្បាល​របស់ប៊េប៊ីយីងលាំងពត់​ដេក​នៅ​ខាងក្រោម​ដងខ្លួនចន្លោះ​ជើង​ទាំង​សង​ខាង និង​ខ្នង​កោងជា​ទម្រង់​ដេក​ក្នុង​ស៊ុត​ ដែល​ពីមុន​មិនធ្លាប់​បាន​ឃើញ​នៅក្នុង​ដាយ​ណូ​ស័​រ ប៉ុន្តែ​វា​មាន​សណ្ឋាន​ស្រដៀង​ទៅនឹង​សត្វ​ស្លាប​សម័យ​ទំនើប។

នៅក្នុង​សត្វ​ស្លាបអាកប្បកិរិយា​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល ហើយ​ត្រូវបាន​គេ​ហៅថា «ការ​ផ្អោបខ្លួន​​»។ វា​ស្រដៀង​នឹង​ កូន​មាន់​ដែល​កំពុង​រៀបចំ​ញាស់​ដាក់​ក្បាល​​នៅក្រោម​ស្លាប​ស្តាំ​របស់​វា​ដើម្បី​រក្សា​លំនឹង​ក្បាលខណៈដែល​វា​បំបែក​សម្បក​ដោយ​ចំពុះ។

ប៊េប៊ីយីងលាំង មាន​ប្រវែង​ប្រហែល២៧សង់ទីម៉ែត្រ គិត​ពី​​ក្បាល​ដល់​កន្ទុយ ហើយ​ស្ថិតនៅក្នុង​ស៊ុត​ប្រវែង១៧​សង់ទីម៉ែត្រ ​នៅឯ​សារមន្ទីរថ្ម​​ធម្មជាតិ​យីងលាំង។

អ្នកស្រាវជ្រាវ​ជឿថា​សត្វ​នេះ​មាន​អាយុកាល​ចន្លោះ​ពី៧២ទៅ៦៦លាន​ឆ្នាំ ហើយ​ប្រហែលជា​សេសសល់​​​ពី​ការ​រអិល​បាក់​ដី​ភ្លាមៗ ដែល​បាន​កប់​ស៊ុតការពារ​វាពី​សត្វ​ដទៃទៀត​រើស​ស៊ី​​អស់​ជាច្រើន​ជំនាន់។

ប្រសិន​បើ​វា​ញាស់វា​នឹង​អាចលូតលាស់​មាន​ប្រវែង​ពី២ទៅ៣ម៉ែត្រ​ហើយ​ទំនងជា​សត្វ​ស៊ី​រុក្ខជាតិ។

សាស្ត្រាចារ្យ ស្ទីវ ប្រ៊ូសាត នៃ​សាកលវិទ្យាល័យអេឌីនប៊ឺក​ដែលជា​ផ្នែក​នៃ​ក្រុម​ស្រាវជ្រាវបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​១ថា៖ «អំប្រ៊ីយ៉ុង​ដាយ​ណូ​ស័​រ​នៅក្នុង​ស៊ុត​របស់​វាគឺជា​ហ្វូ​ស៊ី​ល​ដ៏​ស្រស់ស្អាត​ពេញលក្ខណៈ​បំផុត​១​ ​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ»។

លោកបន្តថា៖ «ដាយ​ណូ​ស័​រ​មុននឹង​ញាស់​នេះ​មើលទៅ​ដូចជា​កូន​បក្សី​ដែល​រួញ​នៅក្នុង​ពង​រប​ស់វាហើយវា​ជា​ភ័ស្តុតាង​បន្ថែមទៀតថាសម័យ​ពី​សម័យ​មុន​នេះ​លក្ខណ​ពិសេស​ជាច្រើន​ដែល​ឈាន​ដល់​សន្និដ្ឋាន​ពី​​សត្វ​ស្លាប​នាពេល​បច្ចុប្បន្ននេះបាន​វិវត្តដំបូង​នៅក្នុង​បុព្វបុរស​ដាយ​ណូ​ស័​រ​របស់​ពួកវា​»៕ AFP

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *