FLASH NEWS
FLASH NEWS
Monday, August 15, 2022

ភ្ញាក់ផ្អើល នារីម្នាក់អះអាងថាជាប្អូនស្រីបង្កើត ពិធីការនីហ៊ិន ច័ន្ទនីរ័ត្នន៍ បង្ហោះសារសូមឲ្យបងស្រីទទួលស្គាល់ម្ដាយបង្កើតវិញ គាត់កាន់តែចាស់ហើយ…

ពិធីការិនី សម្លេងពិរោះ សាច់សខ្ចីម៉ដ្ឋរលោង ស្រស់ស្អាតបែបធម្មជាតិ កញ្ញា ហ៊ិន ចាន់និរ័ត្ន ថ្មីៗមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយគណនេយ្យហ្វេសបុកមួយឈ្មោះថា Zeii Pov បានបង្ហោះសារថា អ្នកនាងមិនព្រមទទួលស្គាល់ម្តាយបង្កើត មកសំងំរស់នៅសោយសុខម្នាក់ឯង ខណៈ ម្ដាយកាន់តែចាស់ទៅហើយ។

ម្ចាស់គណនេយ្យខាងលើ បានបង្ហោះបែបនេះថា ៖ ខ្ញុំមិនជឿរថារយះពេលច្រេីនឆ្នាំមកនេះបងធ្វេីដូចមិនដឹងរឿងអីនោះទេ បងអាចលាក់បាំងភ្នែកមហាជនបានអាចកុហក់អ្នកគាំទ្របងបាន តែបងមិនអាចលាក់បាំងការពិតនឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះទេ

រឹតតែមិនអាចកុហក់ខ្លួនឯងទៀត. មិនមែនបំពុលចង់ល្បីទេ តែសូមបងបេីកនេត្រាមេីលម្តាយយេីងផង ហេីយគិតមេីលម្តងទៀតថាម្តាយរបស់យេីងគាត់ចំណាស់ប៉ុន្មានហេីយ …តេីគាត់អាចនៅជាមួយយេីងបានប៉ុន្មានឆ្នាំទៀត?

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្នន៍ បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹមតាំងតែពីនៅវ័យកុមារភាពមកម្ល៉េះ ពោលកាលពីនាងមានអាយុ៣ឆ្នាំ ហើយនាងមិនដែលមានទំនាក់ទំនងជាមួយគ្រួសារនោះទេ។

អ្វីដែលនាងបានបង្ហោះទៅគឺគ្មានចេតនាចង់ល្បី ឬចង់បានចំណាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់ឱ្យបងស្រីទទួលស្គាល់ការពិត នឹងគ្រួសារ។

យ៉ាងណាមិញចំពោះការលើកឡើងខាងលើ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្នន៍ នៅមិនទាន់ប្រតិកម្មនៅឡើយទេ។