FLASH NEWS
FLASH NEWS
Saturday, May 21, 2022

រឿងកាន់តែវែងឆ្ងាយ ម្ចាស់ឡាន Prius ប្តឹងទារ២ម៉ឺនដុល្លារយកអោយគន្ធបុប្ផា ក្រោយតាប៊ុយ មើលងាយឡានខ្លួន

រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។

ថ្មីៗនេះម្ចាស់ឡាន Prius ដែលជាជនរងគ្រោះសម្រេចចិត្តធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ។ ម្ចាស់ឡានរូបនោះបានបង្ហោះនៅក្នុង ផេកខ្លួនថា៖ “ឃើញឡានខ្លួនឯងដែលជនល្មើស បុកអាណិតឡានណាស់! កាតទ្ទេចអស់ហើយ

» ខ្ញុំសូមប្រកាសជាសាធារណៈថាប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយទាសំណងជំងឺចិត្ត 20000$ ដោយយកប្រាក់នោះទៅជូនមន្ទីពេទ្យគន្ឋបុប្ផា🙏
» សូមជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង បងប្អូន”

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *