FLASH NEWS
FLASH NEWS
Monday, August 15, 2022

ថាមែនៗ វីជេ តាប៊ុយ រងការរិះគន់ក្រោយបោះសំដីអោយជនរងគ្រោះថា ឡានត្រឹមអា Prius សោះជួសជុលអស់ថ្លៃប្រហែលឡាន Range Rover របស់ខ្លួន

កាលពីពេលថ្មីៗនេះមហាជនបានដឹងរួចមកហើយជុំវិញបញ្ហារបស់ពិធីករល្បីឈ្មោះគឺលោក តាប៊ុយ ដែលបានបើកបររថយន្តបុករថយន្តមួយគ្រឿងទៀត

ម៉ាក Toyota Prius ស្របទិសគ្នាបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយ ខណៈរថយន្តរបស់លោកម៉ាក Range Rover Sport

ខូចខាតផ្នែកខាងមុខ ហើយក្នុងហេតុការណ៍នោះភាគីទាំង២បានឯកភាពគ្នាដោយលោក តាប៊ុយ ធានាចេញថ្លៃជួសជុលរថយន្តជូនជនរងគ្រោះ។

ប៉ុន្តែស្រាប់តែថ្មីៗនេះ ម្ចាស់រថយន្តរងគ្រោះបានផ្ញើវិក័យបត្រ ជូនលោកតាប៊ុយ ដោយការជួសជុលរថយន្តរបស់ខ្លួនអស់ជាង២ពាន់ដុល្លារ

ធ្វើអោយលោកតាប៊ុយ ប្រតិកម្មខ្លាំងរហូតដៀមដាមថាឡានត្រឹមអា Prius សោះធ្វើអស់ជាង២ពាន់ដុល្លារ ខណៈរថយន្តរបស់លោកដល់ Range Rover ផងសួរជាងអស់ប្រហែលជាង២ពាន់ដូចគ្នា។

ការបញ្ចេញប្រតិកម្មរបស់លោក តាប៊ុយ ទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយមហាជនលើកឡើងថានេះជាកំហុសរបស់លោក ហើយគេក៏ស្រលាញ់របស់ទ្រព្យគេដែរ។ តើប្រិយមិត្តយល់យ៉ាងណា?