FLASH NEWS
FLASH NEWS
Saturday, May 21, 2022

ខ្លាំងប៉ះខ្លាំង!ទីបំផុត ម៉ៃ សុគន្ធ សម្រេចដាក់ពាក្យបណ្តឹងទៅ ចែតា ហើយទាមទារសំណង ២០០លាន

ភ្នំពេញ៖ នាពេលកន្លងមកនេះ សង្គ្រាមពាក្យសម្តីរវាង ម៉ៃ សុគន្ធ និង Alex Conan Real (ចែតា) ឃើញថាដូចជាបានបញ្ចប់ទៅ វិញហើយ ដោយសារតែមើលរវាងអ្នកទាំងពីរហាក់បីដូចជាស្ងាត់រៀងខ្លួនមិនមានការវែកញ៉ែកអ្វីដូចមុនឡើយ។

ជាក់ស្តែង ផ្ទុយស្រឡះពីការគិតរបស់មហាជន ដោយពេលនេះ លោក ម៉ៃ សុគន្ធ បានសម្ងំរៀប​ចំពាក្យបណ្តឹងរួចរាល់អស់ហើយ ដោយទាមទារសំណង២០០លានរៀល ដោយលោកក៏បានសរសេរក្នុងហ្វេសប៊ុកបែបនេះថា៖

រវល់ប្តឹងគេហើយ បានអត់សូវបានបង្ហោះអី

ក្រៅ ពីនេះក្នុងពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ ក៏បានបញ្ជាក់ថា ពាក្យបណ្តឹងមួយនេះ គឺប្តឹងទៅ លើម្ចាស់គណនី Alex Conan Real ពីបទបទ​ជេរប្រមាថ ​បរិហារកេរ្តិ៍​ និងញុះញង់ ដោយទាមទារសំណង ២០០លានរៀល ជាថ្លៃសងជំងឺចិត្តផងដែរ។

យ៉ាងណាមិញ មកទល់ពេលនេះ Alex Conan Real (ចែតា) នៅ តែមិនទាន់បានចេញមុខបកស្រាយ ចំពោះរឿងនេះនៅ ឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *