ភ្នំពេញ ៖ មហាជនបានចូលរួមអបអរបន្ទាប់ឃើញតារាចម្រៀងស្រីចំនួន៣ដួង ដែលមានស្នាដៃចូលរួមសម្តែងស្ម័គ្រចិត្តក្នុងទិវាជាតិ-អន្តរជាតិ៩ធ្នូប្រយុទ្ធប្រឆាំងអំពើពុករលួយទទួលបានគ្រឿងឥស្សរិយយសពីអង្គភាពប្រឆាំងអំពើពុករលួយ។
តារាចម្រៀងស្រីទាំង៣រូបនោះរួមមាន, ១.តារាច ម្រៀង មាស សុខសោភា ទទួលបានគ្រឿងឥស្សរិ យយស មុ នីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ,២. តារាចម្រៀងកញ្ញា ឃីន ស្រីនាថ ហៅ អុីវ៉ា ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ម ហាសេនា និង៣.តារាចម្រៀង ញឹម ច័ន្ទថន ក៏ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់ មហាសេនា ផងដែរ។
នៅក្នុងឱកាស ដែលទទួលបានគ្រឿងឥស្សរិយយសពីអង្គភាពប្រឆាំងអំពើពុករលួយដែលតែងតាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនេះដែរគេឃើញតារាស្រីទាំង៣រូបខាងលើបង្ហាញពីអារម្មណ៍រំភើបនិងសប្បាយចិត្តខ្លាំង។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ខែធ្នូ ឆ្នាំ ២០២១នេះ អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំ«ទិវាជាតិ -អន្តរជាតិ៩ធ្នូប្រយុទ្ធប្រឆាំងអំពើពុករលួយ» ដោយមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់និង ស្ថាប័នពាក់ព័ន្ធព្រមទាំងក៏មានការចូលរួមពីសិល្បករ-ការិនីមួយចំនួនផងដែរ៕
អត្ថបទ៖ កម្ពុជាថ្មី