FLASH NEWS
FLASH NEWS
Saturday, May 21, 2022

ធ្ងន់ករហើយ!អ្នកវិទ្យាសាស្រ្តបញ្ជាក់ថា អូមីក្រុងចេះបំបាំងកាយ ធ្វើតេស្តម៉ាស៊ីន PCR រកមិនឃើញ

យើងបានដឹងហើយថា តាំងពីសម័យកូវីដ ១៩មក វីរុសនេះចេះប្រែប្រួលរហូត តែពេលនេះសារព័ត៌មាន Support the Guardian បានចុះផ្សារបន្ទាន់មួយថា អូមីក្រុងចេះបំបាំងកាយ ធ្វើឱ្យម៉ាស៊ីនPCP ធ្វើតេស្តរកមុខសញ្ញាវីរុសអូមីក្រុងមានការលំបាកជាងមុនណាស់។ ពីព្រោះវីរុសនេះ ចេះតែប្រែប្រួលទៅជាវីរុសផ្សេងទៀត៖

តាមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានបញ្ជាក់ថា ពួកយើងមិនអាចកំណត់សម្គាល់ពីវីរុសអូមីក្រុងនេះ ជាអត្តសញ្ញាណបានដោយប្រើការធ្វើម៉ាស៊ីនតេស្ត PCRនោះទេ។ ពីព្រោះវីរុសអូមីក្រុងនេះ ចេះបម្រែប្រួលលឿនក្នុងការបំបាំងកាយដោយសារយើងគ្មានហ្សែនជាក់លាក់ពីវីរុសនេះ។

នៅព្រឹកថ្ងៃអង្គារ មានការប្រជុំគណៈរដ្ឋមន្ត្រី ហើយលោក Patrick Vallance ជាប្រធានទីប្រឹក្សាវិទ្យាសាស្ត្រ និងអ្នកវេជ្ជសាស្រ្តលោក​ Chris Whitty និងលោក Johnson បានបញ្ជាក់ទៅប្រាប់លោកនាយករដ្ឋមន្ត្រីថា ពេលនេះអង់គ្លេសឆ្លងអូមីក្រុងកើនឡើងយ៉ាងរហ័ស៤៣៧នាក់ ដើម្បីសុវត្តភាពការរឹតបន្តឹងបន្ថែមជារឿងចាំបាច់។ ហើយអូមីក្រុងអាចឆ្លងខ្លាំងជាងវីរុស Delta លើកមុនទៅទៀត។

តាមការរកឃើញទម្រង់ថ្មីនៃអូមីក្រុង បានជម្រុញឱ្យអ្នកស្រាវជ្រាវ បំបែកត្រកូលវីរុសនេះចេញជាពីរ គឺ B.១.១.៥២៩ ទៅជាអូមីក្រុងដែលគេស្គាល់ថាជា BA.១ និងវីរុសថ្មី ដែលត្រូវបានគេស្គាល់ថា BA.២ ។ ហើយលោកសាស្ត្រាចារ្យ Francois Balloux នាយកវិទ្យាស្ថានហ្សែននៃសាកលវិទ្យាល័យ University College London បាននិយាយថា៤២ ឬប្រហែល៦% នៃហ្សែនអូមីក្រុង ចំនួន៧០៩នាក់ ដែលបានបញ្ជូនទៅ មូលដ្ឋានទិន្នន័យហ្សែន Gisaid គឺ BA.2 ។ គាត់បានបន្ថែមថា អំបូរទាំងពីរនេះនៅក្នុងអូមីក្រុង BA.១ និង BA.២ ដែលត្រូវបានបែងចែកតាមហ្សែនរបស់វា”។ ហើយពូជទាំងពីរអាចមានឥរិយាបទខុសគ្នា។”

អ្នកវិទ្យាសាស្ត្របានប្រើការវិភាគហ្សែនវីរុសអូមីក្រុង ដើម្បីបញ្ជាក់ថា តើវីរុសណាដែលបណ្តាលឱ្យមានការឆ្លងខ្លាំង ប៉ុន្តែការធ្វើតេស្តម៉ាស៊ីន PCR នៅអង់គ្លេសមានប្រហែលពាក់កណ្តាលចង្អុលបង្ហាញឱ្យឃើញវីរុសនេះ ប៉ុន្តែអូមីក្រុងដូចជា Alpha មានការផ្លាស់ប្តូរហ្សែន ដែលហៅថា ការលុបនៅក្នុង “S” ឬហ្សែន Spike ។ ចំពោះភាពមិនច្បាស់លាស់នេះ មានន័យថា ការធ្វើតេស្ត PCR ដែលបង្ហាញថា “ការបរាជ័យគោលដៅហ្សែន S” ជាបង្ហាញពីការឆ្លងវីរុស Omicronនេះ។

នៅក្រៅផ្លូវការ អ្នកស្រាវជ្រាវមួយចំនួនកំពុងហៅវីរុសថ្មីនេះថា “អូមីក្រុង(Omicron) បំបាំងកាយ” ព្រោះវីរុសធ្វើឱ្យម៉ាស៊ីនPCR ចាប់បានរោគសញ្ញាឃើញខ្លះ។ វាជាក្តីព្រួយបារម្ភសម្រាប់បម្រែបម្រួលវីរុសនេះ ជាការល្អអ្នកត្រូវចេះការពារ “៣ការពារ និង៣កុំ” ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថុយហានិភ័យនៃការឆ្លងវីរុសកូវីដ១៩នេះ៕

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *