FLASH NEWS
FLASH NEWS
Monday, August 15, 2022

ក្តីបារម្ភ! ឥណ្ឌារកឃើញករណី «វិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង»

(ញូដេលី)៖ ប្រទេសឥណ្ឌាបានប្រកាសរកឃើញករណី «វិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) លើបុរសពីរនាក់នៅក្នុងរដ្ឋ

កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេស ខណៈបណ្តាប្រទេសផ្សេងទៀតដូចជា សិង្ហបុរី កូរ៉េខាងត្បូង ក្រិក ហ្វាំងឡង់ និងហ្គាណាជាដើម

សុទ្ធតែបានប្រកាសរកឃើញករណី «វិជ្ជមាន» ដំបូងៗនៃវីរុសបំប្លែងថ្មីនេះដូចគ្នា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ស្របពេលដែលពិភពលោក កំពុងភ័យខ្លាចការរាតត្បាតនៃមេរោគបំប្លែងថ្មី Omicron នោះ អ្នកជំនាញល្បីឈ្មោះម្នាក់របស់ឥណ្ឌា

បានលើកឡើងប្រាប់សារព័ត៌មាន Bloomberg កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា Omicron ទំនងជាមិនអាចបង្កបញ្ហាចំពោះឥណ្ឌា ខ្លាំងដូចជាវីរុស Delta នោះឡើយ។

បន្ថែមពីនេះ ឥណ្ឌាក៏បាននិងកំពុងជំរុញល្បឿន នៃការចាក់វ៉ាក់សាំងបង្ការ កូវីដ-19 នៅទូទាំងប្រទេសផងដែរ ដោយគិតត្រឹមពេលនេះ

មនុស្សពេញវ័យសរុប ៤៥៤នាក់ ឬស្មើនឹង ៣២.៩% នៃចំនួនប្រជាជនសរុប (១.២៥ពាន់លាននាក់) បានទទួលការចាក់គ្រប់ដូស។

បើតាមអង្គការសុខភាពពិភពលោក (WHO) វីរុសបំប្លែងថ្មី Omicron បានឆ្លងកាត់ការបំប្លែងខ្លួនច្រើនដងបំផុត បើធៀបនឹងមេរោគ

កូវីដ-19 បំប្លែងខ្លួនមុនៗដែលយើងធ្លាប់បានស្គាល់ ហើយបានចាត់ទុកវាជាវីរុសស្ថិតក្នុងក្តី «ព្រួយបារម្ភ»

ខណៈការស្វែងយល់អំពីឥទ្ធិពលពិតប្រាកដរបស់វា នៅតែកំពុងបន្តនៅឡើយ។ សម្រាប់ឥណ្ឌាផ្ទាល់ កាលពីដើមសប្តាហ៍នេះ

ក៏បានដាក់ចេញនូវវិធានការរឹតត្បិតលើអ្នកដំណើរ មកពីតំបន់អាហ្វ្រិកខាងត្បូងរួចរាល់ហើយដែរ៕