FLASH NEWS
FLASH NEWS
Monday, January 24, 2022

មានសង្ឃឹមហើយ!លោកស្រីទ្រី ដាណា ពឺតមុនគេ ឧបត្ថម្ភលុយទាំងលានៗ ជួយ Vote ដល់បវរកញ្ញា MGI ២០២១ របស់កម្ពុជា

មុននេះ Facebook Page របស់​អ្នកស្រី ទ្រី ដាណា បាន​បង្ហោះ​សារមួយជាមួយនឹងសេចក្ដី​រំភើប​ចិត្ត នៅពេល​ឃើញបវរកញ្ញាកម្ពុជា មាន​វត្តមានឡើង​បង្ហាញ​ភាព​អស្ចារ្យលើឆាកអន្តរជាតិម្ដងៗ។

បន្ថែម​ពីលើនេះ អ្នក​ស្រី​ក៏បាន​ប្រកាស​ឲ្យដឹង​ថា​ខ្លួននឹង​បរិច្ចាគថវិកា ៥០០០ដុល្លារ សម្រាប់​ជួយ​ដល់ការបោះឆ្នោត តាម App ដែល​ស្មើ​នឹង ៥៥០០ Vote ជូន​ដល់បវរកញ្ញាកម្ពុជា​ទៀតផង។

សូម​បញ្ជាក់​ផងដែរ​ថា​ ការ​បោះឆ្នោត​តាម​ App Star Phone គឺ​នៅ​សល់តែ ៣​ថ្ងៃទៀតប៉ុណ្ណោះ (គិត​ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះទៅ)។

ងាក​មក​កញ្ញា ប៉ូគឹមថេង សុតធីតា វិញ គឺជា​បវរកញ្ញា Miss Grand កម្ពុជា ដែល​មាន​ឱកាស និងសមត្ថភាព​ឡើង​បង្ហាញលើ​ឆាក Miss Grand International ឆ្នាំ ២០២១ ដែល​កម្មវិធី​នេះ​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ៕

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *