FLASH NEWS
FLASH NEWS
Monday, August 15, 2022

លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង ចេញសារភាព និងស្ម័គ្រចិត្តប្រគល់ដីបឹងទន្លេសាប ជាង៦០០ហិកតាជូនរដ្ឋវិញ

បើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស១៣នាក់បានស្ម័គ្រចិត្តប្រគល់ដីដែលបានទន្ទ្រានកាប់ព្រៃលិចទឹកនៅបឹងទន្លេសាប ប្រគល់ជូនរដ្ឋវិញ ដោយអ្នកទាំង១៣នាក់នោះមានទាំងមន្ត្រីចំណុះស្នងការ មន្ត្រីចូលនិវត្តន៍ នាយទាហាន ក៏ដូចជាប្រជាពលរដ្ឋផងដែរ។

ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថាដែរ មន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប រួមមាន ៖

លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ហិកតា
លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ ៣២ហិកតា

លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា
លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ ២៥ហិកតា

លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០ហិកតា
លោក ស៊ន បូរិន មន្ត្រីចូលនិវត្តន៍ ២៥ហិកតា

លោក នូ ដេត ប្រជាពលរដ្ឋ ៨៩ហិកតា
លោកឡុង ស្រេង ប្រជាជន ៤០០ហិកតា

លោក ស៊ិន ប៉ូលីន ប្រជាជន ២៦០ហិកតា
លោក សៅ ស៊ុយ អតីតស្មៀនឃុំពាក់បង្អោងច្រណូក ៣០ហិកតា

លោក សែប ស៊ីវិទ្ធី ប្រជាជន ១៧៥ហិកតា
អ្នកស្រី ងួន គឹមយួន ប្រជាជន ៥៧,៥០ហិកតា
អ្នកស្រី ប៉ូ ចំរ៉ុង ប្រជាជន ៣០ហិកតា

អត្ថបទ៖ ខ្មែរណូត