FLASH NEWS
FLASH NEWS
Sunday, October 17, 2021

ថៃបើកដៃហើយ! អ្នកចង់ទៅលេងថៃ ឬទៅពិនិត្យសុខភាពអាចទៅបាន តែកុំភ្លេចគោរពគោលការណ៍ផង

កាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែតុលា​ ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋមន្ត្រីនៃប្រទេសថៃលោកPrayut Chan-O-Chaបានប្រាប់ឱ្យដឹងជាថ្មីម្ដងទៀតតាមរយៈការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ថា ប្រទេសថៃគ្រោងនឹងបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញ នៅក្នុងខែវិច្ឆកា ខែក្រោយនេះ នេះបើយោងតាមប្រភពBangkok Post។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រី Chan-O-Chaបានថ្លែងឱ្យដឹងទៀតថា ចំពោះការបើកប្រទេសឡើងវិញនេះ គឺវាពិតជាមានហានិភ័យខ្លះផងដែរចំពោះការចម្លងនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែយើងមិនអាចឱ្យឱកាសនេះកន្លងហួសទៅទៀតនោះទេ។ ដូច្នេះ ដើម្បីបង្កើនសុវត្ថិភាពនៃការបើកប្រទេសឡើងវិញ លោកបានពង្រឹងទៅលើគោលការណ៍មួយចំនួនដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.ត្រូវមានកាត ឬលិខិតបញ្ជាក់ពីការចាក់វ៉ាក់ស៊ាំងគ្រប់ចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.ត្រូវធ្វើការត្រួតពិនិត្យសុខភាពមុនឆ្លងចូលប្រទេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.ពេលដល់ប្រទេសថៃគឺ ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពម្ដងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីកាន់តែសុវត្ថិភាព មន្ទីរពេទ្យរាមាធិបតេយ្យនៃប្រទេសថៃ បានដំឡើងម៉ាស៊ីនចាប់វីរុសកូវីដ១៩ គុណភាពជប៉ុនដំបូងបំផុតដែលអាចចាប់វីរុសកូវីដ១៩បានយ៉ាងត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាស៊ីន Lumipulse G1200 ផលិតតាមស្តង់ដារប្រទេសជប៉ុនដែលជាជំនួយរបស់ក្រុមហ៊ុន CP All មហាសេដ្ឋីលំដាប់ថ្នាក់លេខ១នៅប្រទេសថៃត្រូវបានដំឡើងក្នុងមន្ទីរពេទ្យរាមាធិបតេយ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាស៊ីន Lumipulse G1200 នេះត្រូវបានប្រើនៅក្នុងព្រលានយន្តហោះប្រទេសជប៉ុនដើម្បីចាប់រោគសញ្ញារកវីរុសកូវីដ១៩ ដោយប្រើពេលត្រឹមតែ៣៥នាទីប៉ុណ្ណោះ។ អំឡុងពេលសាកល្បងប្រើកន្លងមកនៅក្នុងប្រទេសថៃជាមួយនឹងការសំណាក៥០០នាក់ គឺរកឃើញថាលទ្ធផលច្បាស់បំផុតនិងត្រឹមត្រូវបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបន្ថែមថា លោកបើកទទួលភ្ញៀវទេសចរណ៍មកកាន់ប្រទេសថៃចំនួនតែ១០ប្រទេសនោះទេ ពោលគឺប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដតិច ហើយលោកបានបញ្ជាក់ទៀតថាប្រសិនបើអ្នកដំណើរទាំងអស់មិនមានរកឃើញឆ្លងកូវីដ ឬរោគសញ្ញាអ្វីនោះទេ គឺអ្នកទាំងអស់នោះអាចធ្វើដំណើរកម្សានក្នុងប្រទេសថៃគ្រប់ទីកន្លែងដូចប្រជាជនថៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញមកទល់ពេលនេះ គឺលោកកំពុងតែរៀបចំឱ្យមានការផឹកស៊ី ក្រុមតន្ត្រីកម្សានខ្លះនៅកន្លែងកម្សាននានាក្នុងប្រទេស ដើម្បីឱ្យការមកកម្សានក្នុងប្រទេសកាន់តែមានភាពសប្បាយហើយផ្សារភ្ជាប់ជាមួយនឹងសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកPrayut Chan-o-Chaបញ្ជាក់ថា ដើម្បីពង្រឹងវិស័យទេសចរណ៍ក្នុងប្រទេសថៃឡើងវិញ ក្នុងបរិបទកូវីដ១៩នេះ គឺលោកបានស្នើរសុំឱ្យខាងអ្នកត្រួតពិនិត្យនៅខាងអាកាសចរណ៍ពង្រឹងការត្រួតសុខភាពរបស់ភ្ញៀវទេសចរដោយយកចិត្តទុកដាក់បំផុត ដើម្បីឱ្យច្បាស់ថាពួកគេពិតជាគ្មានមេរោគចម្លងនេះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ ចំពោះការបើកប្រទេសឱ្យជួបជុំដើរកម្សាននេះ គឺត្រូវបានកាត់បន្ថយការផឹកស៊ីលក្ខណៈធំផងដែរ ជាពិសេសចំពោះតំបន់ដែលគ្រោះថ្នាក់ខ្លាំងមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបជារួមមកវិញ គឺបងប្អូនទាំងអស់អាចទៅទស្សនាកម្សានក្នុងប្រទេសថៃបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នការពារខ្លួនឱ្យខ្ពស់ និងត្រូវពិនិត្យសុខភាពខ្លួនឯង ត្រូវមានកាតចាក់វ៉ាក់ស៊ាំង ឬលិខិតបញ្ជាក់ពីការចាក់វ៉ាក់ស៊ាំងឱ្យបានត្រឹមត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ Healthy Cambodia

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *