FLASH NEWS
FLASH NEWS
Saturday, May 21, 2022

ប្រើ ៤ ក្បាច់នេះបង្កើតឱកាសមានកូនភ្លោះ ដែលគូស្នេហ៍ថ្មីថ្មោងគួរសាកល្បង

ការមានកូនភ្លោះ គឺជារឿងកម្រណាស់ ដែលអ្នកខ្លះស្រមៃចង់បានកូនភ្លោះក៏មិនងាយមានឱកាសនោះដែរ ប៉ុន្តែមនុស្សមួយភាគតូចខ្លះណាមានកូនភ្លោះ២ ខ្លះណាទៀតមានកូនភ្លោះ៣ ហើយខ្លះណាទៀតមានកូនភ្លោះរហូតដល់៥ ឬ៦ឯណោះ។ តើត្រូវធ្វើបែបណាដើម្បីឱ្យមានកូនភ្លោះនឹងគេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមប្រភព Momjunction បានឡើងថា ការមានកូនភ្លោះនេះ គឺជារឿងមួយដែលចៃដន្យប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកមានកូនភ្លោះមែន នោះដោយសារតែ នៅពេលដែលស៊ុតរបស់ស្ដ្រីត្រូវបានបង្កកំណើតដោយមេជីវិតឈ្មោល ដែលវាត្រូវបានបែកមែងជាអំប្រ៊ីយ៉ុង២ដាច់ដោយឡែកពីគ្នា រួចវាបានបង្កកំណើតនៅក្នុងស៊ុតរបស់ស្ដ្រីបង្កឱ្យកើតមានកូនភ្លោះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀតបើសួរថា តើកត្តាអ្វីខ្លះដែលអាចឱ្យអ្នកមានកូនភ្លោះបាន? ចាបបៃតងសូមឆ្លើយថា វាអាចជាកត្តារួមផ្សំមួយចំនួនមកពី កត្តាតំណពូជ(ប្រវត្តិគ្រួសារ), កត្តាពូជសាសន៍, កត្តារាងកាយ, កត្តាអាយុ និងកត្តាមានផ្ទៃពោះច្រើនផងដែរ។ នេះបើយោងតាមប្រភព Momjunction ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះទេ ការមានកូនភ្លោះតាមវិធីធម្មជាតិអាចបណ្ដាលមកពី ការទទួលទានទឹកដោះគោស្រស់, ការទទួលទានមើមដំឡូង(Wild Yams), ការឈប់ប្រើថ្នាំពន្យារកំណើត, ការមានផ្ទៃពោះកំលុពេលស្ដ្រីនៅបំបៅកូនដោយទឹកដោះ, និងការញុំាអាហារដែលសម្បូរទៅដោយសារជាតិស័ង្កសីជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះដែរ បើយោងតាមប្រភព Momjunction បានបញ្ជាក់យ៉ាងច្បាស់ៗបន្ថែមថា ការរួមភេទដោយប្រើវិធីសាស្ដ្រ ០៤ នេះងាយនឹងផ្ដល់ឱកាសឱ្យស្ដ្រីមានផ្ទៃពោះជាកូនភ្លោះផងដែររួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ការរួមភេទពីចំហៀង៖ ការរួមភេទពីចំហៀងត្រូវបានមនុស្សមួយចំនួនអះអាងថា វាជាការបង្កើនឱកាសឱ្យស្ដ្រីងាយមានកូនភ្លោះ ពីព្រោះមាត់ស្បូនរបស់ស្ដ្រីអាចបញ្ចូលនៅមេជីវិតឈ្មោលបានពេញលេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-ការរួមភេទឈរ៖ ការដែលដៃគូរួមភេទឈរនេះក៏ត្រូវបានគេជឿថា វាមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ឱកាសឱ្យស្ដ្រីជាដៃគូងាយមានកូនភ្លោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣-ការរួមភេទដោយភាគីដៃគូជាបុរសនៅពីលើ៖ ការដែលឱ្យភាគីដៃគូជាបុរសនៅខាងលើ ត្រូវបានគេជឿថា វាអាចជួយជំរុញឱ្យមេជីវិតឈ្មោលចូលនៅក្នុងស៊ុតរបស់ភាគគីដៃគូជាស្ដ្រីបានលឿន ដែលងាយបង្កើតឱកាសឱ្យមានកូនភ្លោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤-ការរួមភេទដោយភាគីជាដៃគូនៅពីក្រោយ៖ ការរួមភេទដោយភាគីជាដៃគូនៅពីក្រោយ ត្រូវបានគេជឿថា មេជីវិតឈ្មោលនៅគៀកនឹងមាត់ស្បូនរបស់ស្ដ្រីដែលងាយបង្កឱ្យមានឱកាសឱ្យស្ដ្រីមានកូនភ្លោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះសូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញ ការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់គូស្វាមីភរិយាថ្មីថ្មោងដែលចង់មានបុត្រាបុត្រីភ្លោះប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀតប្រសិនបើចាបបៃតងប្រើប្រាស់នូវពាក្យសម្ដីណាមិនសមរម្យ សូមមេត្តាបងប្អូនមេត្តាអនុគ្រោះផង ដោយបងប្អូនអាចធ្វើការណែនាំពួកខ្ញុំបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ Healthy Cambodia

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *