យោង តាម ហោរាចារ្យ ចិន សែ បាន ទស្សន៍ ទាយ ថា អ្នក កើត ឆ្នាំ ទាំង ៥ នេះ ពិតជា កំពូល ឆ្នាំ មានសំណាង ប្លែក លើសគេ ដោយហេតុ ថា អ្នក កើត ឆ្នាំ ទាំង 5 នេះ វ័យ របស់ គេ កាន់តែ វិ វ ឌ្ឍ ទៅ មុខ គឺ កាន់តែ ចាស់ ទៅ នឹង ក្លាយជា អ្នកមាន ទ្រព្យសម្បត្តិ ស្តុកស្តម្ភ សម្បូរ លុយ ហូរហៀរ កាន់តែ មាន មាស មាន ប្រាក់ មហាសាល ។

អ្នក កើត ឆ្នាំថោះ…
ជា ឆ្នាំ មានសំណាង ធំ គ្រួសារ ណា មាន សមាជិក អ្នក កើត ឆ្នាំថោះ នៅ ជាមួយ គ្រួសារ នោះ នឹង ជួប ប្រទះ នូវ ភាព រីក ចម្រើន រុងរឿង នា ពេល អនាគត មិន ខាន ឡើយ ព្រោះ ជោគ រាសី របស់ អ្នក ឆ្នាំ នេះ កើតមក ជាមួយ ភ័ព្វសំណាង ដែល នឹង ត្រូវ តម្រូវ ឱ្យ ក្លាយជា អ្នកមាន ទ្រព្យធន ហូរហៀរ នៅ ពេល ដែល គេ មាន វ័យ រាង ច្រើន បន្តិច ហើយ លុយកាក់ នឹង ត្រូវ រត់ សំដៅ មក រក ដល់ ក្នុងផ្ទះ តែ ម្តង ។
បុគ្គល កើត ឆ្នាំមមី…
ជា កំពូល ឆ្នាំ មាន និស្ស័យ នឹង មាសប្រាក់ មនុស្ស កើត ឆ្នាំមមី ជា អ្នក ដែល សម្បូរ ទៅ ដោយ ភាព វៃឆ្លាត បំផុត ពិសេស គឺ មានគំនិត និង ពូកែ ខាង រកស៊ី ធ្វើ ជំនួញ កត្តា ទាំង អស់នេះ ហើយ ទើប ជួយ ជំរុញ ឱ្យ ជោគវាសនា របស់ មនុស្ស ប្រភេទ នេះ ក្លាយជា អ្នកមាន មិន ចេះ ខ្វះ រឿង លុយកាក់ ទ្រព្យធន ។ ក្នុង គ្រួសារ កាលណា មាន អ្នក ឆ្នាំមមី នៅ ជាមួយ នោះ ប្រាកដជា ប្រកប ដោ យ កិត្តិយស និង ទទួល បានការ គោរព ពី អ្នក ដទៃ ជា និច្ច ។ ទោះបីជា ជីវភាព អ្នក នៅ ពេល នេះ ហាក់បីដូចជា មិន ទាន់ ធូរធារ ខ្លាំង ក៏ ដោយ ចុះ តែ មិនយូរ ទេ ទុក្ខ លំបាក ទាំងអស់ នឹង ត្រូវរ សាយបាត់ ពី អ្នក ទៅ ហើយ នៅ ពេល អ្នក កាន់តែ វ័យ ជ្រេ ទៅ ទ្រព្យសម្បត្តិ ក៏ សម្បូរហូរហៀរ ។
អ្នក កើត ឆ្នាំរកា…
មនុស្ស ដែល មាន ឆ្នាំ កំណើត ជា ឆ្នាំ មាន់ ជា អ្នក ដែល មាន ឫទ្ធិ អំណាច ខ្លាំងក្លា នាំ ជោគវាសនា មក ជាមួយ ជួយ ឱ្យ គ្រួសារ ចម្រុងចម្រើន ។ មនុស្ស កើត ឆ្នាំ នេះ មុន នឹង ធ្វើការ សម្រេចចិត្ត ធ្វើ រឿង អ្វីមួយ តែង មានការ គិតគូរ បាន គ្រប់ ជ្រុងជ្រោយ ចៀសវាង មាន លទ្ធផល មិនល្អ នា ពេល ក្រោយ ។ បើ តាម ការ ទស្សន៍ ទាយ បាន បញ្ជាក់ ថា កាលណា វ័យ របស់ អ្នក កាន់តែ កើនឡើង នោះ ជោគ លាភ របស់ អ្នក ក៏ កើន តាម ហ្នឹង ដែរ មាន ន័យ ថា វ័យ កាន់តែ ជ្រេ ទ្រព្យសម្បត្តិ លុយកាក់ កាន់តែ សម្បូរហូរហៀរ ។ ពិសេស ក្នុង គ្រួសារ អ្នក ទាំងមូល នឹង ពោរពេញ ដោយ សុខ សុភមង្គល ភាព រុងរឿង ដោយសារ តែ សំណាង របស់ អ្នក ។
បុគ្គល កើត ឆ្នាំកុរ…
គ្រួសារ ណា ដែល មាន សមាជិក អ្នក កើត ឆ្នាំកុរ នៅ ជាមួយ គ្រួសារ នោះ នឹង ជួប ប្រទះ នូវ ភាព រីក ចម្រើន រុងរឿង នា ពេល អនាគត ជាក់ ជា មិន ខាន ព្រោះ ជោគ រាសី របស់ អ្នក ឆ្នាំកុរ នេះ កើតមក ជាមួយ ភ័ព្វសំណាង ដែល នឹង ត្រូវ តម្រូវ ឱ្យ ក្លាយជា អ្នកមាន ទ្រព្យធន ហូរហៀរ នៅ ពេល ដែល គេ មាន វ័យ កាន់តែ ច្រើន ហើយ ទ្រព្យសម្បត្តិ ក៏ នឹង ត្រូវ តម្រង់ រក គេ យ៉ាងច្រើន សន្ធឹកសន្ធាប់ ។
ឆ្នាំម្សាញ់…
គ្រួសារ ណា ដែល មាន សមាជិក អ្នក កើត ឆ្នាំម្សាញ់ នៅ ជាមួយ គ្រួសារ នោះ នឹង ជួប ប្រទះ នូវ ភាព រីក ចម្រើន រុងរឿង នា ពេល អនាគត មិន ខាន ឡើយ ព្រោះ ជោគ រាសី របស់ អ្នក ឆ្នាំ នេះ កើតមក ជាមួយ ភ័ព្វសំណាង ដែល នឹង ត្រូវ តម្រូវ ឱ្យ ក្លាយជា អ្នកមាន ទ្រព្យ ធន ហូរហៀរ នៅ ពេល ដែល គេ មាន វ័យ រាង ច្រើន បន្តិច ហើយ លុយកាក់ នឹង ត្រូវ រត់ សំដៅ មក រក ជា ប្រាកដ ៕