បើ តាម ក្បួន ជំនឿ ហុងស៊ុយ ចិន សែ បាន ទស្សន៍ ទាយ ថា មាន មហា ឆ្នាំ ចំនួន ៣ ដែល មួយ ជីវិត របស់ ពួក គេ ជា អ្នកមាន លាភ មានសំណាង ធំ សម្បូរ ទ្រព្យសម្បត្តិ មាន លុយ ចាយ មិន ចេះ ខ្វះ លេខនាំហេង មានលាភសំណាង៣៣៣ ដែល អ្នក កើតឆ្នាំ ទាំង នោះ គឺ ៖

ឆ្នាំខាល

អស្ចារ្យ ណាស់ អ្នក ដែល កើត ឆ្នាំខាល គឺជា មនុស្ស មានសំណាង ធំ តាំងពី ចាប់កំណើត មក ព្រោះ មនុស្ស ប្រភេទ នេះ បាន នាំ មាស ពេជ្រ ទ្រព្យធន មក កាន់ គ្រួសារ របស់ ពួក គេ ច្រើន ណាស់ ។

ពិត ណាស់ មនុស្ស ប្រភេទ នេះ ពួក គេ ពូកែ ទុកដាក់ លុយ ខ្លាំង ណាស់ បើ និយាយ ពី ការ ចាយវាយ លុយ វិញ គឺ ពួក គេ មិន ងាយ ខ្ជះខ្ជាយ ឥតប្រយោជន៍ នោះ ទេ ដូច្នេះ ហើយ ទើប មនុស្ស ប្រភេទ នេះ គឺ មាន លុយ ចាយ មិន ចេះ ដាច់ នោះ ទេ ។

ឯការ រក លុយ របស់ មនុស្ស ប្រភេទ នេះ វិញ គឺ ងាយស្រួល បំផុត សម្រាប់ ពួក គេ ហើយ អ្វី ដែល ពិសេស នោះ គឺ គ្រប់ កិច្ច ការងារ ដែល ពួក គេ ធ្វើ ភាគច្រើន គឺ មានការ ចំណេញ លើសលប់ មិន ងាយ នឹង ខាតបង់ នោះ ឡើយ ។

ឆ្នាំមមែ

មិនធម្មតា ទេ អ្នក កើត ឆ្នាំ នេះ ពិតជា មានសំណាង ធំ ណាស់ ពួក គេ បាន នាំ លាភ នាំ មាសប្រាក់ ជា ច្រើន មក កាន់ គ្រួសារ របស់់ ពួក គេ ចាប់តាំងពី ចាប់កំណើត មក ម្ល៉េះ ឬ អាច និយាយ បាន ថា ពួក គេ គឺជា មាសប្រាក់ តែ ម្ដង ។

ជាក់ស្ដែង មនុស្ស ប្រភេទ នេះ ពួក គេ គឺ មាន ភាព អំណត់ អត់ធន់ នឹង ការងារ ខ្លាំង ណាស់ យក ការ ព្យាយាម ជា ធំ ។ ពិត ណាស់ មនុស្ស ប្រភេទ នេះ គឺ គេ ជឿជាក់ ថា ជា មនុស្ស ដែល សម្បូរ លុយ ចាយ ច្រើន ព្រោះ ពួក គេ គឺជា មនុស្ស ដែល មានសំណាង ជាមួយ លុយ ឬ អាច និយាយ បាន ថា ពួក គេ គឺជា មនុស្ស ដែល ពូកែ រក លុយ តែ ម្ដង ។

ឆ្នាំច

អ្នក ដែល កើត ឆ្នាំ សុនខ គឺជា ឆ្នាំ លាភ ឆ្នាំ ជ័យ ឆ្នាំ មាន សិរី សួស្តី ។ គ្រួសារ ដែល មាន មនុស្ស កើត ឆ្នាំច គឺ ពិតជា សំណាង ណាស់ ពីព្រោះ ពួក គេ បាន នាំ លាភ សំណាង និង មាសប្រាក់ ជា ច្រើន មក កាន់ ក្រុម គ្រួសារ របស់ ខ្លួន ។

ពិសេស ជាង នេះ ពួក គេ មានការ អភិវឌ្ឍ ខ្លួន បាន លឿន ណាស់ ហើយ ក៏ ជា មនុស្ស ដែល អាច នឹង រក លុយ បាន យ៉ាង ងាយ ដូច្នេះ ហើយ សម្រាប់ មនុស្ស ប្រភេទ នេះ គឺ មិន ងាយ នឹង ដាច់ លុយ នោះ ទេ ។ ជាក់ស្ដែង មនុស្ស ប្រភេទ នេះ ពួក គេ ចាយ លុយ គឺ គិតគូរ បាន វែង ឆ្ងាយ ណាស់ ហើយ អនាគត របស់ ពួក គេ ក៏ មិនធម្មតា ដែរ គឺ អាច ក្លាយទៅជា មនុស្ស ដែល មានទ្រព្យ ស្ដុកស្ដម្ភ ជីវិត ភ្លឺ ថ្លា ដូច ពេជ្រ ៕

Leave a Reply

Your email address will not be published. Required fields are marked *