ផ្អែកតាមហោរាសាស្រ្តចិន រាសីមនុស្សឆ្នាំ “កុរ” នៅតែល្អដដែលមិនខុសឆ្ងាយមិនឆ្នាំមុននោះទេ។ ដរាបណាអ្នកយកចិត្តទុកដាក់លើសុខភាពជាចម្បង ប្រុងប្រយ័ត្នលើការទុកដាក់ទ្រព្យសម្បតិ្ត ហើយខិតខំធ្វើការ អ្នកនឹងទទួលបានលទ្ធផលដែលមិននឹកស្មានដល់។

អាជីព

នៅឆ្នាំ ២០២៣ ជោគជតារាសីសម្រាប់ជ្រូកនៅក្នុងអាជីព ពុំមានបញ្ហារាំងស្ទះនោះទេ។ ទំនាក់ទំនងជាមួយមិត្តរួមការងារ និងអ្នកដឹកនាំនឹងប្រសើរយ៉ាងខ្លាំង ហើយសូម្បីតែជម្លោះពីមុនរបស់អ្នកជាមួយមិត្តរួមការងារ ក៏នឹងត្រូវបានដោះស្រាយផងដែរ។

ប្រសិន​បើ​កំពុងចាប់ផ្ដើម​ការងារ​ថ្មី ចូរប្រឹងប្រែងធ្វើ​វា​ឱ្យ​បាន​ល្អ ព្រោះ​នេះ​​ជា​ឱកាស​ល្អសម្រាប់ឈានឆ្ពោះទៅមុខ។ ដោយឡែកជ្រូក​ដែល​កំពុង​ប្រកប​អាជីវកម្ម​ នឹងមាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​ឆ្នាំ​នេះ ​នាំឱ្យការ​រកស៊ី​ទទួល​ផលប្រយោជន៍​ច្រើនសន្ធឹក។

ស្នេហា

រាសី​ស្នេហា​របស់​​ជ្រូក​នឹង​ឡើងខ្ពស់​ក្នុង​ឆ្នាំ​នេះ។ អ្នក​នៅ​លីវ​ នឹង​មានឱកាស​ជួប​មនុស្ស​ភេទ​ផ្ទុយ​កាន់តែច្រើន​ ហើយបើបានជួប​មនុស្ស​ដែល​ពេញ​ចិត្ត ​ត្រូវ​ចាប់គេកុំឱ្យរបូត ព្រោះអ្នកអាចនឹងស្តាយក្រោយ បើមិនខំថែរក្សា។

ចំពោះជ្រូកដែលកំពុងមានដៃគូ រាសីស្រុតចុះខ្លាំងក្នុងឆ្នាំនេះ ដោយសារបញ្ហាអ្នកទី៣។ បើចេះរក្សាគម្លាតពីភេទផ្ទុយ អ្នកនឹងអាចចៀសផុតការយល់ច្រឡំពីគូស្នេហ៍។

រីឯជ្រូករៀបការរួច បរិយាកាសគ្រួសាររបស់អ្នកមានភាពចុះសម្រុងគ្នាយ៉ាងខ្លាំងនៅឆ្នាំ២០២៣ ហើយក៏ពុំមានជម្លោះធំដុំអ្វីនោះដែរ។ សម្រាប់ទំនាក់ទំនងជាមួយប្តីឬប្រពន្ធនៅតែផ្អែមល្ហែមដូចគ្រាដើម។

ទ្រព្យសម្បត្តិ

មនុស្សកើតឆ្នាំកុរ នឹងកើនទ្រព្យសម្បត្តិក្នុងឆ្នាំនេះ ដោយសារទទួលសំណាងពីការងារ។ អ្នកនឹងទទួលបានជំនួយពីមេកោយ ឱកាសតំឡើងឋានៈ និងការដំឡើងប្រាក់ខែ។

អ្នកប្រកបរបររកស៊ី ទទួលបានអតិថិជនការបញ្ជាទិញយ៉ាងច្រើន ហើយទ្រព្យសម្បត្តិនឹងហូរចូលជាបន្តបន្ទាប់។

នៅកន្លែងធ្វើការ អ្នកគួរតែបង្កើនទេពកោសល្យរបស់អ្នកបន្តិចម្តងៗ តាមរយៈការអនុវត្តជារៀងរាល់ថ្ងៃ បង្កើតផែនការលម្អិតសម្រាប់អនាគត និងប្រឹងប្រែងឆ្ពោះទៅរកគោលដៅ។

ឆ្នាំនេះ បើទោះជាអ្នកមានលុយក្នុងដៃក៏ដោយ កុំវិនិយោគលើអចលនទ្រព្យ ឬបើកហាងជាមួយអ្នកដទៃ។ បើមិនដូច្នោះទេ អ្នកនឹងខាតទាំងដើមទាំងចុងពុំខាន៕

Leave a Reply

Your email address will not be published. Required fields are marked *