រាជធានី ភ្នំពេញ ៖ ហេង ណាស់ ! សម្រាប់ មនុស្ស ប្រុស ស្រី ណា ដែល កើត ឆ្នាំ ទាំង ៧ នេះ រកា ថោះ ឆ្លូវ ម្សាញ់ មមី មមែ វក មាន រាសី ឡើង ខ្ពស់ ណាស់ ។ គ្រប់ សកម្មភាព ការងារ របស់ លោក អ្នក នៅ ចុងសប្តាហ៍នេះ មាន សភាព ល្អ ប្រសើរ អាច ឱ្យ លោក អ្នក ដណ្តើម បាន ស្នាដៃ ដ៏ ធំធេង គ្មាន អ្វី មក រារាំង ឡើយ ។
ឆ្នាំរកា៖
រាសី ចុងសប្តាហ៍នេះ ឡើង ខ្ពស់ ។ លោក អ្នក អាច នឹង ជួប វាសនា ល្អ ដោយ មាន មិត្ត ជួយ ទំនុកបំរុង ផ្ចុងផ្តើម ហើយ បើ មានដំណើរ ទៅ ឆ្ងាយ ទាក់ទង នឹង ការងារ នោះ ក៏ មិន មាន បច្ច័យ អាក្រក់ ណាមួយ មក យាយី បាន ឡើយ គឺ លោក អ្នក នឹង ជួប ជោគជ័យ គួរ ជាទី ពេញចិត្ត ។ បើជា អ្នក ប្រកប មុខរបរ រកស៊ី វិញ ដាក់ចុះ ដុះ ឡើង តាម ដៃ និង អាច បន្ថែម ទុន បាន ។ រីឯ បញ្ហា ស្នេហា ការ រស់នៅ ជាមួយ គ្នា មាន ភាព សុខសាន្ត ។
ឆ្នាំថោះ៖
រាសី ចុងសប្តាហ៍នេះ ឡើង ខ្ពស់ ។ រាល់ ការ ស្មុគស្មាញ ដែល ធ្លាប់ កើត មាន លើ លោក អ្នក ក្នុង ការងារ នឹង ត្រូវរ សាយបាត់ ទៅ វិញ ហើយ ទ្រព្យ ដែល របូត ចេញពី ដៃ ទៅ នឹង ត្រូវ វិល ត្រឡប់ មក វិញ យ៉ាង បរិបូរណ៍ បើ មិន បាន តាម ផ្លូវត្រង់ ទេ ក៏ គង់ បាន មក តាម ផ្លូវ ផ្សេង ដែរ ។ បើជា អ្នក ប្រកប មុខរបរ រកស៊ី វិញ មានការ លូតលាស់ ជា លំដាប់ និង អាច ពង្រីក មុខរបរ បាន ទៀត ផង ។ រីឯ បញ្ហា ស្នេហា មាន ភាពល្អូកល្អឺន ។

ឆ្នាំឆ្លូវ ៖
រាសី ខ្ពស់ត្រដែត ។ លោក អ្នក នឹង មាន លាភ ដោយ ការ ប្រើ សម្ដី វោហារសាស្ត្រ ទោះជា បាន និយាយ ស្តី អ្វី ក៏ ដោយ ក៏ មានការ គាំទ្រ ពី អ្នក ដទៃ ហើយ បើ មាន បេសកកម្ម ត្រូវ ទៅ បំពេញការងារ នៅ ទីណា នោះ ទោះ ជិត ក្តី ឆ្ងាយ ក្តី ក៏ នឹង ជួប តែ សុវត្ថិភាព ។ បើជា អ្នក ប្រកប មុខរបរ រកស៊ី វិញ មានការ រីក លូតលាស់ ទៅ មុខជា លំដាប់ ។ រីឯ បញ្ហា ស្នេហា គូស្នេហ៍ ជួប តែ ការ រីករាយ រកគ្នា ។
ឆ្នាំម្សាញ់ ៖
រាសី ចុងសប្តាហ៍នេះ ឡើង ខ្ពស់ត្រដែត ។ គ្រប់ កិច្ចការ ទាំងអស់ ដែល លោក អ្នក ត្រូវធ្វើ រមែង បាន សម្រេច ផល គួរ ជាទី ពេញចិត្ត ព្រោះ មាន គេ ជួយ ចូក ជួយ ចែវ គ្រប់ ជំហាន ហើយ ជាមួយ គ្នា នេះ ក៏ អាច ទទួល បាន នូវ លាភសក្ការៈ ដែល នឹក ស្មាន មិន ដល់ មក ពី ទិសឧត្តរ ។ បើជា អ្នក ប្រកប មុខរបរ រកស៊ី វិញ ទោះបីជា លក់ដូរ អ្វី ក៏ ដាច់ ជាង ពេល មុន ៗ ដែរ ។ រីឯ បញ្ហា ស្នេហា ទទួល បាន នូវ សុភមង្គល គួរ ជាទី ពេញចិត្ត ។
ឆ្នាំមមី ៖
រាសី ចុងសប្តាហ៍នេះ ឡើង ខ្ពស់ ។ គ្រប់ កិច្ចការ សព្វសារពើ ដែល លោក អ្នក ត្រូវ បំពេញ នៅ ចុងសប្តាហ៍នេះ គឺ ជួប តែ លទ្ធផល ល្អជា និច្ច គ្មាន ឧបសគ្គ អ្វី មក រារាំង ធ្វើ ឱ្យ មានការ លំបាកលំបិន ពេក នោះ ទ ដូច្នេះ សូម លោក អ្នក កុំ ព្រួយបារម្ភ ។ បើជា អ្នក ប្រកប មុខរបរ រកស៊ី វិញ ដាក់ចុះ ដុះ ឡើង តាម ដៃ អាច ឱ្យ លោក អ្នក ពង្រីក អាជីវកម្ម ធំ បាន ថែម ទៀត ។ រីឯ បញ្ហា ស្នេហា គឺ គូស្នេហ៍ រួម រស់នៅ ជាមួយ គ្នា បានសេចក្តីសុខ ក្រៃ លែង ។
ឆ្នាំមមែ ៖
រាសី ចុងសប្តាហ៍នេះ ឡើង ខ្ពស់ ។ គ្រប់ សកម្មភាព ការងារ របស់ លោក អ្នក នៅ ចុងសប្តាហ៍នេះ មាន សភាព ល្អ ប្រសើរ អាច ឱ្យ លោក អ្នក ដណ្តើម បាន ស្នាដៃ ដ៏ ធំធេង គ្មាន អ្វី មក រារាំង ឡើយ ។ បើជា អ្នក ប្រកប មុខរបរ រកស៊ី វិញ មានការ រីក ចំរើន កើត កាល វាលគុម្ព ត្រជាក់ត្រជំ ប្រសើរ ពេក ណាស់ ។ រីឯ បញ្ហា ស្នេហា លោក អ្នក អាច បាន ជួបនឹង គូស្នេហ៍ មាន រូប ស ម្ប តិ្ត និង លក្ខណសម្បត្តិ ដ៏ វិសេសវិសាល បើ មិន ទាន់ រៀប ការ ។
ឆ្នាំវក ៖
រាសី ចុងសប្តាហ៍នេះ ឡើង ខ្ពស់ ។ លោក អ្នក ឈាន ចូល មក ដល់ ចុងសប្តាហ៍នេះ នឹង បាន រួច ចាក ផុត ពី សេចក្តី សៅហ្មង ទាំងឡាយ ដែល ធ្លាប់ កើត មាន ពី ពេល មុន មក ។ ខណៈ នេះ លាភ សំណាង របស់ លោក អ្នក ក៏ នឹង កើត មាន ឡើង វិញ ដែល ធ្វើ ឱ្យ លោក អ្នក រីករាយ ។ បើជា អ្នក ប្រកប មុខរបរ រកស៊ី វិញ ផល ចំណេញ ដែល ទទួល បាន អាច នឹង សន្សំទុក ដាក់ បាន ច្រើន ។ រីឯ បញ្ហា ស្នេហា តែង មាន ចំណង មេត្រី គ្នា យ៉ាង ស្អិតរ មួ ត ៕