រាជធានីភ្នំពេញ ៖ ពិតជាអស្ចារ្យមែនជើងលេខប្រាប់ថា អ្នកកើតឆ្នាំមមែ ថោះ វក កុរ រកា នឹងក្លាយជាឆ្នាំមហាសំណាងនៅថ្ងៃចន្ទដើមសប្តាហ៍នេះហើយ ដែលគ្រូហុងស៊ុយប្រាប់ថា ជាថ្ងៃដើមទ្រព្យ ថ្ងៃឡើងបុណ្យស័ក្តិ ឡើងលាភសំណាង ជោគជតារាសីឡើងខ្ពស់ត្រដែត ជាថ្ងៃដ៏សែនមនោរម្យ ថ្ងៃមហាមង្គលដ៏មានសិរី និងជាថ្ងៃនាំមកនូវមហាសំណាងដ៏មហាសាលដល់ឆ្នាំមង្គលទាំង៥ សម្បូរទ្រព្យសម្បត្តិរស់នៅប្រកបដោយសិរីមង្គលវិបុលសុខតរៀងទៅ ។ សូមលោកអ្នកសម្រេច និងនាំមកនូវលាភធំ សំណាងធំសមតាមសេចក្តីប្រាថ្នា ។
ឆ្នាំមមែ មានលាភមានលុយហូរចូលដូចទឹក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មាន ប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសពេលណាៗទាំងអស់ រស់នៅដោយសុភមង្គលតរៀងទៅ ។
ឆ្នាំថោះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត មានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ។ តាមទំនាយកំពូលហោចិនសែបានបង្ហាញថា នៅថ្ងៃចន្ទនេះលោកអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំង ង៉ូវហេងហក់ឡើងកាន់តែខ្ពស់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ ចំណែកជីវិតគ្រួសារភប់ប្រសព្វតែសុភមង្គល រស់នៅដោយសុខសាន្ត ។
ឆ្នាំវក ជើងលេខប្រាប់ថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោកអ្នកមានហុងស៊ុយខ្លាំង រាសីឡើងខ្ពស់ត្រដែតទទួលជោគជ័យលើការងារដ៏ត្រចះត្រចង់។ នៅថ្ងៃចន្ទនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់លោកអ្នកអាចសម្រុកការងារឱ្យពេញទំហឹងព្រោះជាឱកាសលាភសំណាងហូរចូលខ្លាំង ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា ។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជាជួញក្នុងទីជិតឬឆ្ងាយតែងលូតលាស់ចម្រុងចម្រើនរុងរឿងចូលមាសចូលប្រាក់ហូរហៀរ ។ ចំណែកសម្ព័ន្ធភាពស្នេហាស្វាមីភរិយាកំលោះក្រមុំមានតែភាពផ្អែមល្អែមរកគ្នាប្រពៃណាស់ ។
ឆ្នាំកុរ ប្រភេទមនុស្សមានឫទ្ធិអំណាចច្រើន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបុណ្យវិសាខបូជាលោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកទាំង៨ទិស មានង៉ូវហេងឡើងខ្លាំង ។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាល និងមានបញ្ញាច្រើនប្រសប់ក្នុងការរកលុយ រាសីឡើងខ្ពស់ត្រដែត,ពណ៌នាំសំណាង ខៀវ ការងាររកទទួលទាន រីកចម្រើនទៅមុខប្រពៃថ្លៃថ្លាណាស់។ ឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងការយល់ចិត្តគ្នា ។
ឆ្នាំរកា នៅថ្ងៃចន្ទដើមសប្តាហ៍នេះដួងរាសីរបស់លោកអ្នកស្ថិតនៅលើកំពូលភ្នំទ្រព្យ មានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើ ហើយដំណើរជីវិតមានតែភាពសុខដុមគាប់ប្រសើរណាស់ ។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។
ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយរកគ្នាជានិច្ច ។